Film Burn Effect Overlay [Free Download]

Film Burn Effect Overlay [Free Download]

អា Film Burn Effect នេះខ្ញុំឃើញគេប្រើច្រើនហើយ! គេប្រើក៏តាំងតែពីយូរណាស់ហើយដែរ ប៉ុន្តែវានៅតែឡូយ ព្រោះវាជា Effect បែបបុរាណ Classic ដែលមិនចេញធុញទ្រាន់នោះទេ​​ យ៉ាងណាមិញប្រយ័ត្នដែរ តែប្រើច្រើនពេក ក៏វាធុញវិញដែរ ចឹងចេះប្រើឲ្យវាមានតម្លាភាព​ កុំចេះតែដាក់ៗ រហូតនោះ!


តាមពិតទៅវាមានច្រើនណាស់ អា Film Burn នេះតែខ្ញុំប្រើរាល់ដង ប្រើមួយប្រាស់អាយ៉ូសហើយគឺប្រើតែបីនេះទេ ចឹងបើចង់បាន Burn Film Overlay នឹងគ្មានអីពិបាកទេ ចុចដោនឡូតខាងក្រោមនេះទៅបានហើយ! 


បើនិយាយពីរបៀបប្រើប្រាស់ចង់ប្រើកម្មវិធីកាត់តអីក៏ប្រើបានដែរ CapCut, Premiere Pro, Final Cut Pro, Davinci និយាយទៅប្រើជាមួយស្អីក៏វាត្រូវដែរ ព្រោះវាជា Overlay មិនមែនជា Plugin នោះទេ។ ចឹងសង្ឃឹមថាយកទៅចេះប្រើ បើមិនចេះប្រើទេ មើល YouTube ខ្លួនឯងទៅ រៀនធ្វើរៀនសាកខ្លួនឯងទៅ កុំចាំតែសួរគេពេកអារឿងស្រួលៗចឹងនោះ។


របៀបដោនឡូតមិនពិបាកដូចអាចម៍ក្ដៀនទេ គ្រាន់តែចុចលីងខាងក្រោមវាទៅដល់កន្លែងដោនឡូតហើយ! មិចភ័យទេ ចុចទៅមិនចេញលីងអីផ្ដេសផ្ដាសទេ ព្រោះខ្ញុំមិនទាន់ដាក់ Ads ពេលដាក់ Ads ក៏មិនមែនពពួក Ads ស្អីរញ៉េរញ៉ៃនោះដែរ គឺគ្រាន់តែជា Ads ធម្មតាៗ Banner Ads អីនឹងឯង។ បានហើយឈប់និយាយហើយទៅដោនឡូតទៅ។


{getDownload} $text={Download} $size={34.5 MB}

Post a Comment

Post a Comment (0)

Previous Post Next Post