ធម្មតាក្នុងនាមជាអ្នកផលិតមាតិការទាមទាឲ្យមានភាពច្នៃប្រឌិត នឹងចេះរិះរកវិធីយ៉ាងណាធ្វើឲ្យវីដេអូនរបស់យើង កាន់តែមានភាពទាក់ទាញ។ ក្នុងនោះការ Video Editing គឺដើរតួរយ៉ាងសំខាន់ក្នុងដំណើរការនៃការផលិតវីដេអូមួយៗ។ ការ Edit គឺធ្វើឲ្យវីដេអូកាន់តែទាក់ទាញ នឹងចង់បន្តមើលទៅមុខទៀតដល់ចប់ ក្នុងនោះទិចនិចមួយនៃការ Edit គឺយើងត្រូវការ ប្រើប្រាស់ Sound Effects ~
សាកស្រមៃមើល៖ វីដេអូស្ងាត់ច្រៀបគ្មាន Sound effects គ្មានចម្រៀង គ្រាន់តែស្ដាប់គឺវាគួរឲ្យធុញទៅហើយ ចុះទម្រាំតែមើលទៀតតើវាយ៉ាងណា?
កុំយល់ច្រលំនៅត្រង់កន្លែងនេះវីដេអូខ្លះមិនទាមទាឲ្យមានចម្រៀង ឬ sound effects អីរញ៉េរញ៉ៃទេ គឺវាអាស្រ័យទៅ ប្រភេទវីដេអូដែលយើងផលិតប៉ុណ្ណោះ! កុំយកទៅអនុវត្ដគ្រប់ប្រភេទវីដេអូ ប្រយ័ត្នស្ពៃ!
ដូច្នេះនៅក្នុងផុសមួយនេះខ្ញុំនឹងចែកជូនហ្វ្រីតែម្ដង គឺកញ្ចប់ Sound Effects ល្បីដែលមានសម្លេងប្រមាណទេ ភ្លេចបាត់ហើយចាំទៅដោនឡូតខ្លួនឯងមើលទៅដឹងហើយ កុំចាំតែគេប្រាប់ពេក។ ក្នុងនឹងវាមាន Sound ម៉ាល្មមគ្រប់គ្រាន់ដែល យើងអាចយកទៅប្រើការបានហើយ (គ្រាន់តែវាមិនទាន់គ្រប់ពេញលេញទេ ចង់បានទៀតទាល់តែទៅរកខ្លួនឯង ឬចាំខ្ញុំដាក់ឲ្យថ្មីៗទៀត)
របៀបដោនឡូតគឺស្រួលបំផុត៖ ចុចតែលីងនៅក្រោមនឹងទៅវានាំទៅកន្លែងដោនឡូតហើយ!
Post a Comment